Emirates wins three Passenger Choice Awards at APEX Asia!

[Article in Khmer]

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែមមឺរឹត ទទួលបានពានរង្វាន់ឆ្នើម Passenger Choice Award ចំនួន ៣​ ក្នុង​ពិព័រណ៍អន្តរជាតិ APEX Asia

តើអ្នក ដឹងទេថាក្រុមហ៊ុនអាកាសចរណ៍អ៊ែមមឺរឹត ទើបឈ្នះរង្វាន់នេះថ្មីៗនេះ? ហើយរង្វាន់នេះដែរ ក៏មានកិត្តិស័ព្ទល្បីរន្ទឺរផងដែរ? សព្វថ្ងៃនេះ​ អ៊ែមមឺរឹតធ្វើដំណើរពីភ្នំពេញទៅទីក្រុងយ៉ាងហ្គូន (ប្រទេសមីយ៉ាន់ម៉ា)ហើយចុះសំចត១ម៉ោងមុនបន្តដំណើរទៅដល់ឌូបៃ។

នាពេលថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក អ៊ែមមឺរឹត ទទួលបានពានរង្វាន់ ជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាសប្រចាំតំបន់ចំនួន 3 ដែលក្នុងនោះរួមមាន​ ពានរង្វាន់សម្រាប់ការកម្សាន្តដ៏ល្អបំផុតនៅមជ្ឈឹមបូព៌ាពានរង្វាន់សម្រាប់ការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតឥតខ្សែ (Wi-Fi) លើយន្តហោះដ៏ល្អបំផុតនៅមជ្ឈឹមបូព៌ា និងពានរង្វាន់បទពិសោធន៍នៃការហោះហើរល្អបំផុតនៅមជ្ឈឹមបូព៌ា។ ការប្រគល់ពានរង្វាន់នេះត្រូវបាន ប្រារព្ធឡើងក្នុងពិព័រណ៍អន្តរជាតិ APEX Asia ដែលធ្វើនៅទីក្រុងសៀងហៃ ប្រទេសចិន។

គួរបញ្ជាក់ផងដែរថា ទាំងនេះគឺជាពានរង្វាន់ដ៏ថ្មីបំផុតដែលក្រុមហ៊ុន អ៊ែមមឺរឹត ទទួលបាន បន្ថែមពីលើពានរង្វាន់ដែលធ្លាប់មានរួចមកហើយ រួមមាន ពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោកលំដាប់ផ្កាយ 5 និងពានរង្វាន់​ជម្រើសការធ្វើដំណើរតាមផ្លូវអាកាសដ៏ល្អបំផុត នៅក្នុង​ពិព័រណ៍អន្តរជាតិ APEX EXPO កាលពីខែកញ្ញា ឆ្នាំ 2017 ។

ទន្ទឺមនឹងគុណភាព និងភាពល្បីល្បាញរបស់ក្រុមហ៊ុន អ៊ែមមឺរឹតបានពង្រឹងការវិនិយោគ រហូតមានឈ្មោះឈានមុនគេក្នុងការច្នៃប្រឌិតថ្មីលើប្រព័ន្ធកំសាន្ដក្នុងយន្តហោះ អាយស៍ (ice) ។ នេះជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់ដែលបានតំឡើងអេក្រង់ផ្ទាល់ខ្លួននៅគ្រប់កៅអីអង្គុយ អស់រយៈពេលជាង 26ឆ្នាំមកហើយ និងនៅតែបន្ត
បង្កើតភាពច្នៃប្រឌិតរបស់ខ្លួន ដើម្បីបម្រើសេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជន។

បច្ចុប្បន្ននេះ ប្រព័ន្ធកម្សាន្ត អាយស៍ (ice) មានកម្មវិធីកម្សាន្តជាង 3500 ប៉ុស្ត៍ ក្នុងនោះរួមមាន ខ្សែភាពយន្តចំនួនជាង 700 រឿង ។ ក្រៅពីនេះទៀត ប្រភេទនៃមាតិកាជាច្រើនក៏មានផ្តល់ជូនបន្ថែមដែរ។

ជាការពិតណាស់ ក្រុមហ៊ុនអ៊ែមមឺរឹតបានបណ្តាក់ទុនយ៉ាងច្រើន ដើម្បីផ្តល់ការតភ្ជាប់សេវាកម្មទូរទស្សន៍ផ្សាយផ្ទាល់ នៅលើយន្តហោះ។ ជាក់ស្តែង សព្វថ្ងៃនេះ យន្ដហោះប្រភេទ Boeing 777-200LR និង 777-300ER កំពុងតែផ្តល់ជូនអ្នកដំណើរ នូវសេវាកម្មទូរទស្សន៍ផ្សាយបន្តផ្ទាល់។ ចំណែកឯយន្ដហោះប្រភេទ A380s, 777-300ERs និង 777-200LRs វិញ ក៏បានផ្តល់ជូនការភ្ជាប់ប្រព័ន្ធ Wi-Fi កម្រិត 20 មេហ្កាបាយ ដែលជារៀងរាល់ខែមានអ្នកដំណើរជិត 1 លាននាក់បានតភ្ជាប់ប្រើប្រាស់។

ទន្ទឹមនឹងការរីកចម្រើននាពេលថ្មីៗនេះ នៃការផ្តល់ជូនប្រព័ន្ធ Wi-Fi​ ដ៏ទំនើបលើយន្តហោះ សមាជិករបស់សេវាកម្ម Emirates Skywards ក៏អាចរីករាយជាមួយនឹងអត្ថ ប្រយោជន៍ពិសេសៗមួយចំនួនទៀត អាស្រ័យលើប្រភេទសមាជិកភាពរបស់អតិថិជនគ្រប់រូប។

គួររំលឹកផងដែរថា ពានរង្វាន់ Passenger Choice Awards ត្រូវបានបង្កើតឡើងដោយសមាគមអ្នកដំណើរតាមយន្តហោះ (APEX) ដែលសមាគមនេះ បានអញ្ជើញអ្នកដំណើរតាមអាកាសនៅជុំវិញពិភពលោក មកធ្វើការវាយតម្លៃអំពីបទពិសោធន៍ហោះហើរថ្មីៗរបស់ពួកគេ។ ជាក់ស្តែង ជើងហោះហើរជាង 500000 ត្រូវបានវាយតម្លៃដោយអ្នកដំណើរទាំងនោះ ដើម្បីជាប់ពានរង្វាន់ Passenger Choice Awards។ ពានរង្វាន់ជម្រើសហោះហើរឆ្នើមក្នុងតំបន់នៅអាស៊ី អាហ្វ្រិក និងមជ្ឈឹមបូព៌ាត្រូវបានប្រកាសនៅក្នុងពិព័រណ៍អន្តរជាតិ APEX Asia ស្របពេលជាមួយគ្នានេះដែរ ពានរង្វាន់សម្រាប់ទ្វីបអឺរ៉ុបនិងអាមេរិក ក៏ត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍ APEX ផ្សេងទៀត។

When in Phnom Penh

Thanks for reading WheninPhnomPenh. Our team brings you the local insights into Phnom Penh, the customs and traditions, and other tourism attractions.

No Comments Yet

Leave a Reply

Your email address will not be published.

Disclaimer:
WhenInPhnomPenh.com reserves all the right to the photos and text posted in the article. All the views/opinions expressed by the writer are in no way representative of WhenInPhnomPenh.com. Get in touch if you’d like to use our content.
WhenInPhnomPenh.com is truly your online guide to Phnom Penh, Cambodia, which provides insights and information from the eyes of our local writers. Founded by: WhenInPhnom Penh.com